អភិបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំ ស្ដីពី ការធ្វើបទបង្ហាញពីក្រុមការងារវាយតម្លៃទីក្រុងស្អាត

AKP បាត់ដំបង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០-

នៅព្រឹកថ្ងៃ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំស្ដីពី ការធ្វើបទបង្ហាញពីក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះគោលបំណង ដើម្បីធ្វើការពិភាក្សាការងារនូវចំណុចខ្វះខាតមួយចំនួនដែលធ្លាប់កើតមាន ដែលបណ្ដាលឱ្យទទួលការខាតបង់ពិន្ទុមួយចំនួនចំពោះការវាយតម្លៃទីក្រុងស្អាត ហើយធ្វើយ៉ាងណាឱ្យខេត្តបាត់ដំបងនៅតែទទួលបានលទ្ធផលល្អជានិច្ច ក្នុងការដណ្ដើមយកកិត្តិនាមជាទីក្រុងស្អាត រំដួល៣ដង និងទទួលបានពិន្ទុឱ្យកាន់តែល្អជាងនេះ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងមានប្រសាន៍ថា អង្គភាព និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បន្ថែមទៀតធ្វើយ៉ាងណាធ្វើឱ្យខេត្តដណ្ដើមយកកិត្តិនាមជាទីក្រុងស្អាត រំដួល៣ដង និងទទួលបានពិន្ទុឱ្យកាន់តែល្អជាងនេះតទៅទៀត៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)