សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០

១.អាមេរិក៖ រដ្ឋចំនួនប្រំាមួយក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ពីចំនួនកើនឡើងនូវអ្នកឆ្លងកូវី១៩ចូលព្យាបាល ក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានរដ្ឋវីសខន់ស៊ីនដែលអាជ្ញាធរបានចេញបទបញ្ជាថ្មីកំណត់ចំនួនអ្នកដែល ត្រូវចូលរួមក្នុងពិធីនានា ដែលរៀបចំជាសាធារណៈ ។ការកើនឡើងនូវចំនួនអ្នកឆ្លងកូវី១៩ចូលព្យាបាលក្នុង មន្ទីរពេទ្យ និងករណីឆ្លងវីរុសកូវីដ១៩ថ្មីក្នុងរដ្ឋមួយចំនួន កើតមានឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោកដូណល់ត្រំានិងមន្រ្តីធ្វើការក្នុងសេតវិមាន មួយចំនួន ធ្វើតេស្តឃើញវិជ្ជមានកូវីដ ១៩ ។

២.ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកកាលពីថ្ងៃអង្គារទី ០៦ ខែ តុលានេះ បានព្រមានថាវិស័យអាកាសចរណ៍ ដែលកំពុងរងគ្រោះដោយសារកូវីដ ១៩ នឹងត្រូវខាតបង់ចំនួន ៧៧ពាន់លានដុល្លាបន្ថែមទៀតក្នុងឆមាសទីពីរឆ្នំា ២០២០ នេះ ។ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍កុំឲ្យក្ស័យធុនក្រុមហ៊ុនក្នុងប្រទេសមួយចំនួនបានអំពាវនាវ ដល់រដ្ឋាភិបាលឲ្យបន្តអនុវត្តនូវកម្មវិធីផ្តល់ថវិកាជំនួយដើម្បីយកទៅបើកប្រាក់បៀវត្សរ៍ ជូនដល់បុគ្គលិក ។

៣.ហ្វីលីពីន៖ សិស្សបថមសិក្សា និងមធ្យមសិក្សាចំនួន ២២ លាននាក់ក្នុងប្រទេសហ្វីលីពីនបានចាប់ផ្តើមបវេសន កាលថ្មី កាលពីថ្ងៃចន្ទ ទី ០៥ ខែ តុលា នេះ ដោយរៀនពីផ្ទះ ។បន្ទាប់ពីបានផ្អាកចំនួន បួនខែ ដោយសារការ រាតត្បាតរបស់វីរុសកូវីដ១៩ ឆ្នំាសិក្សាថ្មី ២០២០ -២០២១ បានចាប់ផ្តើមនៅតាមសាលារដ្ឋចំនួន ៤៧.០០០ នៅទូទំាងប្រទេសហ្វីលីពីន ។

៤.អាមេរិក៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃពុធទី ០៧ ខែ តុលានេះ បានឲ្យដឹងថាក្រុមអ្នកជំនាញ សុខភាពអាមេរិកបាននិយាយថាវិធានការតាមដានអាសយដ្ឋានទំនាក់ទំនងដែលសេតវិមានបានដាក់ចេញត្រូវបានគេអនុវត្តដោយគ្មានរបៀបរៀបរយ ។ក្រុមអ្នកជំនាញសុខភាពបាននិយាយទៀតថា ការអនុវត្តមិនបាន ត្រឹមត្រូវ នេះហើយដែលជាកត្តាធ្វើឲ្យមានការឆ្លងយ៉ាងឆាប់រហ័ស នៅក្នុងរដ្ឋធានីវ៉ាស៊ិនតោន ដែលបានរាយការណ៍ ថាមានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៨៧៩ កាលពីថ្ងៃទី ០៥ ខែ តុលានេះ ។

អត្ថបទ ឆាយ វីកាល