ក្រុមហ៊ុនអាកាសចរណ៍ព្រមានថា នឹងមានការក្ស័យធុនបន្តទៀត ដោយសារវីរុសកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០៧.១០.២០)

ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកកាលពីថ្ងៃអង្គារទី ០៦ ខែ តុលានេះ បានព្រមានថា វិស័យអាកាសចរណ៍ ដែលកំពុងរងគ្រោះដោយសារកូវីដ ១៩ នឹងត្រូវខាតបង់ចំនួន ៧៧ ពាន់លានដុល្លាបន្ថែមទៀតក្នុងឆមាសទីពីរឆ្នំា ២០២០ នេះ ។

ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍កុំឲ្យក្ស័យធុនក្រុមហ៊ុនក្នុងប្រទេសមួយចំនួន​បានអំពាវនាវដល់​រដ្ឋាភិបាល​ឲ្យបន្តអនុវត្តនូវកម្មវិធីផ្តល់ថវិកាជំនួយដើម្បីយកទៅបើកប្រាក់បៀវត្សរ៍ ជូនដល់បុគ្គលិក ។

វិស័យអាកាសចរណ៍ នៅក្នុងត្រីមាសទីពីរ ឆ្នំា ២០២០ នេះទទួលការខាតបង់ជាទឹកប្រាក់ចំនួន ៥១ ពាន់លានដុល្លា ដោយសារការធ្វើដំណើរតាមផ្លូវអាកាសនៅទូទំាងពិភពលោក ស្ទើរតែជាប់គាំងទំាងស្រុង ។​