ឯកឧត្តម ឃួង ស្រេង និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន​សាងសង់ផ្សារទំនើប អ៊ីអន ម៉ល គម្រោងទី៣ នៅខណ្ឌមានជ័យ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប អ៊ីអន ម៉ល គម្រោងទី៣ ដែលមាន​ឈ្មោះថា “ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ” របស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ស្ថិតនៅក្នុង​សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដែលផ្សារនេះគ្រោង​នឹងបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២២។

រូបថត៖ អុក សុខខឿន