មិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មី និងមិនមានការជាសះស្បើយថ្មីដូចគ្នា គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ

AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី និងមិនមានអ្នកជាសះស្បើយដូចគ្នាគិតត្រឹមព្រឹកនេះ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៨០ករណី ក្នុងនោះអ្នកជំងឺ២៧៦ បានជាសះស្បើយ​៕ ដោយ៖ កន ចំណាន