ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី៣ លើកទី១៦

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម សូរ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរង ខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិ ទី៣ លើកទី១៦ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៤រោច  ខែអស្សុជ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១៦ អាណត្តិទី៣  មានរបៀប វារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖ ១-មតិស្វាគមន៍បើកកិច្ចប្រជុំ, ២-ពិនិត្យកូរ៉ុម, ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុម ប្រឹក្សាខេត្ត។ ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត។ ៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការ អនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០)។ ៦-ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការសាលាខេត្តព្រះសីហនុ។ ៧-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីសម្រេចរួមមាន៖ ១.កែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៦៦/១៩សសរ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ របស់ គណ:កម្មាធិការសម្របសម្រួល បច្ចេកទេស, ២.កែសម្រួលប្រការ១ និងប្រការ៥ នៃសេចក្តីសម្រេច លេខ ០៦៨/១៩សសរ ចុះថ្ងៃទី ៨តុលា ឆ្នាំ២០១៩ របស់គណៈកម្ម ការរៀបចំដែនដី និងនគរូបនីយកម្ម, ៣.កែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៦៧/១៩ សសរ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ របស់គណ:កម្មាធិការលទ្ធកម្ម។ ៨-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ,  -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, -គណៈកម្មា ធិការលទ្ធកម្មខេត្ត,  -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត,គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត, -គណៈកម្មាធិការរៀបចំ ដែនដីនគរូបនីយកម្មខេត្ត, -ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។និងទី៩ -បញ្ហាផ្សេងៗ។

ឯកឧត្តម សូរ ជុងហួរ បានធ្វើការវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពអាជ្ញាធរក្រុង ស្រុក បានបំពេញការងារបានល្អ តាមតួនាទី ភារកិច្ច ពិសេសការងារ សន្តិសុខសណ្តាប់ធ្នាប់សង្គម ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានភាពកក់ក្តៅមកលេង កម្សាន្តខេត្តព្រះសីហនុច្រើន។ ទន្ទឹមនឹងភាពរីកចម្រើនយើងត្រូវរួមគ្នាបន្តអនុវត្តន៍ការងារ សន្តិសុខបន្ថែមទៀត ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី