មេដឹកនាំកូរ៉េខាងជើងលើកគម្រោងធ្វើយុទ្ធនាការរយៈពេល ៨០ ថ្ងៃដើម្បីសម្រេចគោលដៅ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៦.១០.២០)

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ កូរ៉េខាងជើងបាននិយាយថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានអំពាវនាវឱ្យប្រទេសរបស់លោកចូលរួម​យុទ្ធនាការ ៨០ ថ្ងៃដើម្បីសម្រេចបាននូវគោលដៅ​នៅគ្រប់វិស័យទាំងអស់ មុនពេលការប្រជុំសមាជនៅក្នុងខែមករាខាងមុខនេះ  ។

លោកគីមបានធ្វើសេចក្តីប្រកាសនេះនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការការិយាល័យនយោបាយរបស់គណបក្សពលករ​  ។

នៅក្នុងខែសីហាកន្លងមកលោកគីមបានប្រកាសថាគណបក្សពលករនឹងរៀបចំការប្រជុំសមាជនៅខែមករាឆ្នាំ២០២១ ដើម្បីដាក់ចេញ និងធ្វើឲ្យសម្រេចផែនការថ្មីរយៈពេល ៥ ឆ្នាំ។