លោកប្រធានាធិបតី ដូណាល់ត្រាំវិលត្រឡប់ទៅកាន់សេតវិមានវិញបន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៦.១០.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចាកចេញពីមន្ទីរពេទ្យដែលជាកន្លែងលោកត្រូវបាន ព្យាបាលវីរុសកូវីដ ១៩ ហើយលោកបានឡើងជិះឧទ្ធម្ភាគចក្រដើម្បីត្រឡប់ទៅសេតវិមានវិញ។

លោកត្រាំ បានបង្ហោះសារក្នុងបណ្តាញសង្គមធ្វីតធឹមុនពេលលោកចាកចេញពីមន្ទីរពេទ្យថាលោកនឹងត្រលប់មកធ្វើយុទ្ធនាការបោះឆ្នោតវិញក្នុងពេលឆាប់ៗនេះ !!! ។

សូមបញ្ជាក់ផងដែរថាលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានចូលសម្រាកក្នុងមន្ទីរពេទ្យកាលពីថ្ងៃសុក្រទី ២ ខែតុលាបន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញវិជ្ជមានវីរុសកូវីដ១៩។