អង្គការសុខភាពពិភពលោកបាននិយាយថាមនុស្សម្នាក់ក្នុងចំណោម ១០ នាក់ប្រហែលជាបានឆ្លងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៦.១០.២០)

អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃច័ន្ទទី ៥ ខែតុលានេះថា   អាចមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់​ឆ្លងវីរុសកូវីដ១៩  ។

តួរលេខនេះបានបង្ហាញថាប្រជាជនភាគច្រើននៅលើពិភពលោកងាយនឹងរងគ្រោះដោយវីរុសនេះ ។

អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបាននិយាយថាការឆ្លងវីរុសកូរ៉ូណា បានកើតឡើងនៅតាមប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ហើយករណីស្លាប់កំពុងតែកើនឡើងនៅតាមប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបនិងតំបន់មេឌីទែរ៉ាណេខាងកើត ផងដែរ  ។