ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែព្រះអង្គទាំងទ្វេ​សព្វព្រះរាជហឫទ័យស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វ​ព្រះរាជ​ហឫទ័យស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់​ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ដោយមានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរ​ដោយ ព្រះរាជវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ នាវេលា​ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។

រូបថត៖ កុក គី