សម្តេចតេជោ សូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ ចំពោះកំហុសអចេតនា ដោយពាក់វ៉ែនតាខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន

APP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ ចំពោះកំហុសអចេតនា ដោយពាក់វ៉ែនតាខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោបានសរសេរថា »ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង»។

សម្តេចតេជោ បានបន្តថា នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃក៍មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ៕ ដោយ៖ កន ចំណាន