ក្រុមហ៊ុន MORGAN GROUP សម្ពោធបើកលក់វីឡាលំហពពក GOLDEN SKY នាមាត់ទន្លេ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ — ក្រុមហ៊ុន MORGAN GROUP បានរៀបចំពិធីសម្ពោធបើកលក់វីឡាលំហពពក GOLDEN SKY នាមាត់ទន្លេ ​កាលពីចុងសប្តាហ៍ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប, លោកឧកញ៉ា សំ អាង ប្រធានធនាគារវឌ្ឃនៈគ្រុប, លោកឧកញ៉ា ហាន់ ឃាង ប្រធានក្រុមហ៊ុន Han Shi Group, លោកឧកញ៉ា សួរ សារិទ្ធ ប្រធានក្រុមហ៊ុន Parkway Group, លោក Moon Byung-Soo អគ្គនាយករងនៃធនាគារកាណាឌីយ៉ា, លោក Jun ប្រធានសាខាភ្នំពេញនៃធនាគារ ឧស្សាហកម្ម និងពាណិជ្ជកម្មចិន, លោក ជីង ជុន ប្រធានសភាពាណិជ្ជកម្មចិន និងលោក Wang Huabin ប្រធានធនាគារចិនសាខាភ្នំពេញ និងជាប្រធានកិត្តិយសនៃក្រុមហ៊ុន Morgan Enmaison។ លោក Ding Yongjun អគ្គនាយក្រុមហ៊ុន MORGAN GROUP ថ្លែងថា MORGAN បានមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍន៍ និងបានចូលរួមក្នុងការសាងសង់ អគារកាណាឌីយ៉ាជាន់ខ្ពស់ដំបូងបង្អស់ ដែលជាអគារដ៏សំខាន់មួយនៅកម្ពុជាបានបញ្ចប់ ដោយជោគ​ជ័យក្នុងអំឡុងពេលជាង ១០ឆ្នាំ។ គម្រោងនេះផ្តោតលើការសាងសង់វិស្វកម្ម និងការអភិវឌ្ឍអចលនទ្រព្យអគារ MORGAN TOWER ត្រូវបានជ្រើសរើសឱ្យស្ថិតនៅ ចំកណ្តាលកោះពេជ្រ OCIC នៃក្រុមហ៊ុនកាណាឌីយ៉ា។ ការរៀបចំផែនការនិងការរចនា ប្លង់អាគារខ្ពស់ៗ កម្ពស់ ២១០ម៉ែត្រ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និងលោក ពុង ឃាវសែ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត ៣០០នាក់ ដែលក្នុងនោះ ៣/២ ជានិយោជិកក្នុងស្រុក។

ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចពិភពលោក កម្ពុជាដែលជាតំបន់ខ្ពង់រាបថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ី នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅលើពិភពលោក។ រាជធានីភ្នំពេញកំពុងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ រហូតបានក្លាយទៅជាទីពេញចិត្ត និងពេញនិយមបំផុតក្នុងចំណោមអ្នកទិញ និងវិនិយោគទុននៅលើពិភពលោក។ រាជធានីភ្នំពេញមានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍន៍ ជាមួយនឹងការកើនឡើងនូវ កម្រិតជីវភាពរបស់ប្រជាជន និងបរិស្ថានលំនៅឋាន ប្រណីតតាមបែបប្រពៃណី ដែលអាចបំពេញតម្រូវការ របស់ប្រជាជនសម្រាប់ការតាំងទីលំនៅប្រជាជន និងការរស់នៅប្រកបដោយឧបករណ៍បច្ចេកទេសដ៏ល្អឥតខ្ចោះច្រើនសម្បូរបែប។ ក្រុមហ៊ុន MORGAN GROUP បានសិក្សាអស់រយៈពេលជាច្រើនឆ្នាំដោយទទួលបានបទពិសោធន៍ ក្នុងការរស់នៅបែបលំដាប់កំពូល នៅអាស៊ីអាគ្នេយ៍លើមាត់ទន្លេដ៏ល្បីល្បាញលើពិភពលោក ដែលបានបង្កើតស្នាដៃដល់ MORGAN ENMAISON។ ផលិតផលថ្មីគឺGOLDEN SKY វានឹង អាចត្រូវគេរំពឹងថានឹងអាចផ្លាស់ប្តូររបៀបរស់នៅបែបប្រពៃណី និងបង្កើតស្នាដៃ សិល្បៈស្ថាបត្យកម្ម ដែលអាចបង្ហាញពីគុណតម្លៃគ្មានដែនកំណត់របស់អន្តរជាតិ។

លោកបន្តថា MOR​GAN GOLDEN SKY មានទីតាំងស្ថិតនៅក្នុងទីក្រុងរុងរឿង និងកម្រមួយលើច្រាំងនៃទន្លេមេគង្គ,ដែលមានកម្ពស់រហូតដល់ ២១៨ម៉ែត្រ មាន ៧០ unit សម្រាប់បុគ្គលដែលមានលំដាប់ថ្នាក់កំពូល។ លោកអគ្គនាយកបន្ថែមថា តំបន់អគារ GOLDEN SKY មានទំហំប្រហែល ៣០០-៧៥០ ម៉ែត្រការ៉េ ព័ទ្ធជុំវិញដោយទន្លេមេគង្គ មានចំណតឧទ្ធម្ភាគចក្រ កំពង់ផែ, អាងហែលទឹកលើអាកាស, SKY BAR,… ដែលរៀបចំសម្រាប់បុគ្គលលំដាប់កំពូលៗ បង្ហាញពីរបៀបរស់នៅកំពូលរបស់បុគ្គល, មានបន្ទប់ទទួលភ្ញៀវ មានច្រកចូលដ៏ប្រណីត, ជណ្តើរយន្ត សេវាកម្មបម្រើ ២៤ ម៉ោង។ ជាលំនៅឋា នឆ្លាតវៃរួមបញ្ចូលទៅដោយបច្ចេកវិជ្ជាទំនើប ច្នៃប្រឌិតបែបយុគសម័យថ្មី នៃទេសភាពមាត់ទន្លេ។ ចំណែក MORGAN ENMAISON ក្នុងអំឡុងពេល នៃកិច្ចសហប្រតិបត្តិការអស់រយៈពេលជាងមួយឆ្នាំអគារ MORGAN ENMAISON បានសាងសង់ឡើងហើយ ដែលពោរពេញទៅដោយសិល្បៈស្ថាបត្យកម្មជាមួយនឹង ក្រុមហ៊ុនអចលនទ្រព្យ ដែលកំពុងរីកដុះដាលផ្សេងទៀតគួរជាទីចាប់អារម្មណ៍។
ក្នុងនាមជាឯកអគ្គរាជទូតសុឆន្ទៈរបស់ក្រុមហ៊ុន MORGAN ENMAISON លោក ព្រាប សុវត្ថិ បានថ្លែងថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយ ជាឯកអគ្គរាជទូត សុឆន្ទៈរបស់ក្រុមហ៊ុន MORGAN ENMAISON ។ ក្នុងអំឡុងពេលនៃកិច្ចសហប្រតិបត្តិការ អស់រយៈពេលជាងមួយឆ្នាំអគារ MORGAN ENMAISON បានសាងសង់ឡើងហើយ Morgan គឺជាក្រុមហ៊ុនមួយដែលពោរពេញទៅដោយសិល្បៈស្ថាបត្យកម្ម ជាមួយនឹងក្រុមហ៊ុន អចលនទ្រព្យដែលកំពុងរីកដុះដាលផ្សេងទៀត ហើយក្រុមហ៊ុនក៏ចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យជាច្រើនទៀត ដែលមានផលិតផលលំនៅឋានប្រភេទផ្សេងៗគ្នាជាច្រើន ដែលមានភាពច្នៃប្រឌិតបំផុតនៅក្នុងប្រទេសកម្ពុជា។លោកសង្ឃឹមថា នៅថ្ងៃខាងមុខទៀត MORGAN នឹងប្រកាន់ខ្ជាប់នូវការអភិវឌ្ឍរបស់ ខ្លួន និងបង្កើតបរិយាកាសរស់នៅឱ្យ កាន់តែល្អប្រសើរនិងមានសេវាកម្មការ រស់នៅដ៏ល្អ ឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនមកពីទូទាំងពិភពលោកដែលមកប្រមូលផ្តុំគ្នា នៅកម្ពុជា៕

ដោយ ប៉ាល់ សុង