យូណេស្កូ ថា កូវីដ-១៩ ប៉ះពាល់ដល់បុគ្គលិកសិក្សាកម្ពុជាចំនួន ១១៣ ០០០ នាក់

AKP ភ្នំពេញថ្ងៃទី ០៥ ខែតុលាឆ្នាំ ២០២០–

អង្គការយូណេស្កូបានអះអាង ថាវិស័យអប់រំនៅកម្ពុជាគឺជាវិស័យមួយដែលរងផលប៉ះពាល់ដោយការរាតត្បាតរាតត្បាតនៃ ជំងឺកូវីដ-១៩ ។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃនេះយូណេស្កូបាននិយាយថា មេរោគកូវីដ- ១៩ បានបង្កការប៉ះពាល់ដល់អ្នកសិក្សាជិត ១,៦ ពាន់លាននាក់ និងបុគ្គលិកសិក្សាគ្រប់កម្រិតតាំងពី គ្រូបឋមដល់អនុវិទ្យាល័យចំនួន ៦៣ លាននាក់នៅក្នុងប្រទេសជាង ១៩០ រួមទាំងប្រទេសកម្ពុជាផងដែរ។

អង្គការយូណេស្កូបានអះអាងថា សម្រាប់ប្រទេសកម្ពុជាតែមួយមានបុគ្គលិកសិក្សាចំនួន ១១៣ ០០០ នាក់ក្នុងនោះមានគ្រូចំនួន ៩៣ ២២៥ នាក់បានរងគ្រោះ។

បន្ទាប់ពីការបិទសាលារៀននៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២០ និងការចាប់ផ្តើមកម្មវិធីអប់រំពីចម្ងាយរបស់ក្រសួង អប់រំ យុវជន និងកីឡា គ្រូបង្រៀននៅកម្ពុជាបានក្លាយជាអ្នកដែលកំពុងតែ ប្រឈម និង បញ្ហា។ ក្នុងរយៈពេលខ្លីបំផុតគ្រូបង្រៀនដែលជាបុគ្គលិកជួរមុខនៃវិស័យអប់រំត្រូវប្រកាន់ខ្ជាប់នូវវិធីសាស្រ្តថ្មីនៃការបង្រៀននិងការរៀនសូត្រដោយដាក់បញ្ចូលវិធីសាស្រ្តរៀនពីចម្ងាយទៅក្នុងការអនុវត្តការងារអប់រំរបស់ពួកគេនិងការចុះទៅដល់ផ្ទះរបស់សិស្សដើម្បីធានាថាពួកគេនឹងអាចបន្តការសិក្សាបាន ។

ក្នុងបរិបទនេះក្រសួងអប់រំ បានផ្តល់អាទិភាពខ្ពស់ដល់លោកគ្រូនិងអ្នកគ្រួដែលមានសមត្ថភាពខ្ពស់និងលើក កម្លាំងចិត្តដល់ពូកគាត់ ក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀននិងការរៀនសូត្រ ។

ក្រសួងអប់រំ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាពជាដៃគូ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការអប់រំ មួយចំនួន បានកំពុងតែយកចិត្តទុកដាក់លើកកំពស់វិស័យនេះ ហើយជាពិសេសដោយមានការគាំទ្រ ផ្នែកបច្ចេកទេសពីអង្គការយូណេស្កូ កម្ពុជាកំពុងតែអនុវត្តនូវគំនិតផ្តួចផ្តើមផ្តោតនិងកម្មវិធីមួយចំនួនដើម្បីជួយគ្រូបង្រៀន និង វិស័យអប់រំនៅកម្ពុជា ។
ដោយៈ ហេង បញ្ញា