ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជន គឺបក្សចាស់ទុំ និងទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានអះអាងថា មានតែ គណបក្សប្រជាជនកម្ពុជាទេ គឺជាបក្សដែលចាស់ទុំ និងទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់ឯកឧត្តម ធ្វើឡើងក្នុងពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាចំនួន១១៧រូប នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

បន្ទាប់ពីបាន ស្តាប់នូវរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះ សម័យប្រជុំ រដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានឡើងធ្វើ បទអន្តរាគមន៍ដោយមានប្រសាសន៍កត់សម្គាល់ អំពីភាពជោគជ័យរបស់ កម្ពុជាក្នុងការគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ទាំងលើផ្នែក សុខភាពសាធារណៈ ទាំងសេដ្ឋកិច្ច ជាពិសេស លើការរៀបចំកញ្ចប់ថវិការបស់រាជរដ្ឋាភិបា លសម្រាប់ជួយដល់ ប្រជាពលរដ្ឋដែលបានបាត់បង់ចំណូលប្រចាំខែរបស់ខ្លួន ដោយសារ វិបត្តិកូវីដ១៩ ក្នុងនោះរួម មានបុគ្គលិកក្នុងឧស្សាហកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច កម្មករ កម្មការិនីក្នុង វិស័យកាត់ដេរ និងការឈានដល់ការឧប ត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរង គ្រោះ ដែលគិតមកដល់ ពេលនេះបានជាង ៦៣១,០០១គ្រួសារ។

ឯកឧត្តមបានលើកឡើងថា «ខណៈដែលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរងកា រប៉ះពាល់ មិនមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែ លនៅជាប់ជា មួយប្រជាពលរដ្ឋ។ ភាពជោគជ័យមកដល់ថ្ងៃនេះ អាចកើតមាន ឡើងដោយសារ រាជរដ្ឋាភិ បាល មានការចូលរួមគាំទ្រពីគ្រប់ភាគីទាំងអស់»។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់មន្ត្រី រាជការ ទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំពុះពារអនុវត្តន៍ គោលនយោ បាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលនេះ ក្នុងនោះមាន៖ ទី១. ក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យ ដែលជាអ្នកឈរនៅបន្ទាត់ទី១ក្នុងការ ទប់ស្កាត់ការរីករាល ដាលជំងឺ កូវីដ១៩។ ទី២. លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមអនុវត្តន៍ដោយឆន្ទៈតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងការបន្តអប់រំ បណ្តុះបណ្តាលធនធានរបស់កម្ពុជា។ ទី៣. អាជ្ញាធរដែនដីគ្រប់ទីតាំង ដែលបានគ្រប់គ្រងសណ្តាប់ធ្នាប់ និងសម្របសម្រួល ចរាចរណ៍ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងរីករាយក្នុងក្រុមគ្រួសារ នាឱកាសថ្ងៃសម្រាក សងចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។ ទី៤. កងកម្លាំងប្រដាប់អាវុធគ្រប់ទិសទី ក្នុងនោះកងកម្លាំងដែលនៅតាមបន្ទាត់ព្រំដែន។ ទី៥. ប្រជាពលរដ្ឋ ដែលបន្តជឿជាក់ និងចូលរួមសហការគាំទ្រ អនុវត្តន៍ស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដោយក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ថា «មានតែគណបក្ស ប្រជាជនកម្ពុជាទេ ដែលមានភាពចាស់ទុំ មានភាពទទួលខុសត្រូវខ្ពស់ មានបទពិសោធន៍ មានចក្ខុវិស័យវែងឆ្ងាយ មានគោលនយោបាយច្បាស់លាស់ ដោយដាក់ផលប្រយោជន៍ ប្រទេសជាតិ និងប្រជាជនជាចម្បង និងមានធនធានគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ហើយតែងតែ នៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ និងបន្តរួមដំណើរទៅ មុខជាមួយគ្នា នាំកម្ពុជាឆ្ពោះទៅវិបុលភាពក្នុងនាមប្រជាជាតិតែមួយ»៕

ដោយ អ៊ាង ប៊ុនរិទ្ធ