លោកជំទាវ ច័ន្ទ សូរីយ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៅខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០–

លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដែលមានរយៈពេល៣ថ្ងៃ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ លោក លោកស្រី អគ្គនាយករងក្រសួងកិច្ចការនារី លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងសិក្ខាកាមមក​ពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តីទាំង២៥ខេត្ត/ក្រុង ។

រូបថត៖ AKP-ព្រះវិហារ