ជាងពាក់កណ្តាលលាននាក់បានបាត់បង់ការងារក្នុងវិស័យឧស្សាហកម្មទេសចរណ៍នៅប្រទេសថៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវស្រ្តេតថាម (០៥.១០.២០)

ប្រហែល ១០ ភាគរយនៃអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃបានបិទទ្វារដោយធ្វើ​ឲ្យបុគ្គលិកជិត ៥៤០.០០០ នាក់ត្រូវបានបញ្ឈប់ពីការងារដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីវីរុសកូវីដ១៩ ។

ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបាននិយាយថាប្រតិបត្តិករទេសចរណ៍នៅតំបន់ភាគខាងត្បូងនិងភាគកណ្តាលហាក់ដូចជារងផលប៉ះពាល់ខ្លាំងបំផុតដោយសារពួកគេពឹងផ្អែកយ៉ាងខ្លាំងលើជនបរទេស។

ចំពោះវិស័យជំនួញផ្សេងទៀតដែលទទួលរងផលប៉ះពាល់ខ្លាំងរួមមានសណ្ឋាគារនិងសួនកម្សាន្ត។