ការធ្វើតេស្តលើអ្នកទេសចរណ៏ក្នុងស្រុកធ្វើឱ្យវិស័យទេសចរណ៍នៅប្រទេសហ្វីលីពីនមានភាពរស់រវើកឡើងវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវស្រេតថាម (០៥.១០.២០)

ហ្វីលីពីន៖ នាយកដ្ឋានទេសចរណ៍ហ្វីលីពីនបាននិយាយថាកំណើនទេសចរណ៍ក្នុងស្រុកនៅក្នុងទីក្រុងបាយ៉ូ (Baguio) ដែលជាទិសដៅទេសចរណ៍ជាចម្បងមួយរបស់ប្រទេស គឺជាលទ្ធផលនៃការធ្វើតេស្តសាកល្បង​អង់ទីហ្សែន​ដើម្បីកំណត់ថាអ្នកទេសចរគ្មានវីរុសកូវីដ១៩ ។

ទីក្រុងនេះត្រូវបានជ្រើសរើសដោយមន្ទីរសុខាភិបាលសម្រាប់ការផ្តួចផ្តើមសាកល្បងដើម្បីធ្វើតេស្តអង់ទីហ្សែនប្រភេទលឿននេះ។

បច្ចុប្បន្នក្រុមការងារពិសេសស្តីពីជំងឺឆ្លងបានអនុញ្ញាតិអោយប្រើវិធីសាស្រ្តធ្វើតេស្តិ៍អង់ទីហ្សែននិងវិធីសាស្ត្រធ្វើតេស្តរកវីរុសកូវីដ១៩ ផ្សេងទៀតដើម្បីប្រើប្រាស់លើភ្ញៀវទេសចរក្នុងស្រុក។