ឯកឧត្តម ហ៊ីវ ជននាថ អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន” ដល់អ្នកសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញ ជាអធិបតីពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន” ដែលមានសិក្ខាកាម         សារព័ត៌មានមកពីបណ្ដារាជធានីខេត្ត និងមកពីក្រុមហ៊ុន Digital Sky Multimedia ចំនួន៩៥រូប ចូលរួម នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា