សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតី បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០–

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី៥ នីតិកាលទី៦ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាពេលផ្តើម សម័យប្រជុំចំនួន ១១៧រូប ដោយលើកយករបៀបវារៈមួយចំនួនមកការពិភាក្សា និងអនុម័ត នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

រូបថត៖ រដ្ឋសភា