ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ពិធីបូកសរុបសកម្មភាព របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន អញ្ជើញជាអធិបតី ពិធីបូកសរុបសកម្មភាព របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន រយៈពេល ៩ខែ និងទិសដៅភារកិច្ចត្រីមាសទី៤ ឆ្នាំ២០២០ និងជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក-ឃុំ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ។
រូបថត៖ ខឹម សុវណ្ណារ៉ា