សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អញ្ជើញជាអធិបតីពិធីចម្រើនព្រះបរិត្តអង្គកឋិនទាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០–

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីពិធីចម្រើនព្រះបរិត្តអង្គកឋិនទាន នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដែលអង្គកឋិនទាននេះនឹងដង្ហែទៅកាន់វត្តជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកស្អែក ។
រូបថត៖ សោម ឬទ្ធី