អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន រៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៧ ឆ្នាំ២០២០ ដើម្បីស្វែងរកជ័យលាភីប្រចាំឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៧ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយជ័យលាភីលេខ១ បានទៅលើក្រុម NPIC02 ដែលមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយក្រុមនេះនឹងតំណាងកម្ពុជា ចេញទៅប្រកួតរ៉ូបូត នៅថ្នាក់អន្តរជាតិ ។
រូបថត៖ ខឹម សុវណ្ណារ៉ា