រូបថតប្រចាំសប្តាហ៍៖ ភ្នំ១៥០០ តំបន់ទេសចរណ៍ធម្មជាតិលាក់ខ្លួន ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ —

តំបន់ទេសចរណ៍ធម្មជាតិ ភ្នំ១៥០០ ដែលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាបន្តបន្ទាប់ និងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងទេសភាពធម្មជាតិដ៏ល្អឯក ជាពិសេស គឺបន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលមានប្រវែងជាង ១៧០គីឡូម៉ែត្រ ដោយបំបែកពីផ្លូវជាតិលេខ៥ ទៅកាន់ច្រកព្រំដែនថ្មដា កម្ពុជា-ថៃ។

ដោយ ផែន រតនៈ