ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិតិ្ដយសពីសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃ

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០

ដោយពិនិត្យឃើញពីគុណតម្លៃ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បី សម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពិសេសការងារនៅក្នុងវិស័យព័ត៌មាន នោះ សាកលវិទ្យាល័យRajamangala University of Technology Phra Nakhon នៃព្រះរាជា ណាចក្រថៃបានសម្រេចផ្តល់នូវសញ្ញាបត្របណ្ដិតកិត្តិយសករុកោសល្យសារព័ត៌មាន និង មនុស្សសាស្រ្ត សង្គមសាស្រ្ត ជូន ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងពិធីប្រគល់ និងទទួលឯកសណ្ឋានបណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ និង សង្គមសាស្រ្ត ពីសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon  នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា បាន សម្ដែងសេចក្តីរីករាយនិងមានកិត្តិយសដែលបានធ្វើជាតំណាងសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃការនាំយកនូវ ឯកសណ្ឋាន បណ្ឌិតកិត្តិយសមកជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់ របស់សាកលវិទ្យាល័យ ចំពោះ  ឯកឧត្ដម ខៀវ កាញារីទ្ធ ដែលបានបម្រើការងារ ជាយូរ មកហើយជូនរាជរដ្ឋាភិបាលដើម្បីជួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង ការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថិរភាព សម្រាប់ប្រទេសកម្ពុជាតាមរយៈការ ប្រើ ប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ នៅក្នុងសមិទ្ធ ផល ជាច្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្ដមឯកអគ្គរាជទូតបានបន្ដថា ក្រោមការដឹកនាំ របស់ ឯកឧត្ដម ខៀវ កាញារីទ្ធ បានធ្វើឱ្យយល់អំពីសក្តានុពល នៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងការ ប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់ប្រទេស និងសង្គមទាំង មូល។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានអរគុណចំពោះសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់នូវសញ្ញាបត្រ បណ្ឌិត កិតិយសជូនឯកឧត្ដម នាឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុង ការ ឈ្វេង យល់ ពី ប្រទេសកម្ពុជា និងការឈ្វងយល់ពីយើងទាំងអស់គ្នា ក្នុងការប្រឹងប្រែង កសាង ចំណេះដឹងជូនប្រជាជន ក៏ដូចជាការកសាងចំណងមិត្តភាពរវាងកម្ពុជា និងថៃ។ ឯកឧត្ដមក៏បានអំណរគុណចំពោះឯកឧត្ដមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅ កម្ពុជាក៏ដូចជាសហការី ដែលក្នុងរយៈពេលកន្លងមកនេះ បានធ្វើជាស្ពានក្នុងការធ្វើជា ចំណង ទាក់ទង រវាងប្រជាជនកម្ពុជា និងថៃ ក៏ដូចធ្វើទំនាក់ទំនងរវាងឯកឧត្ដមរដ្ឋមន្រ្ដី និងឥស្សរជនជាន់ ខ្ពស់ថៃ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងថា សញ្ញាបត្របណ្ឌិតកិត្តិយស ដែល ទទួល បាន នាពេល នេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ ដែលកន្លងមកនេះ បានរួម សហ ការគ្នា ក្នុងការចូលរួមកសាងជាតិនិងមាតុភូមិកម្ពុជា

តាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត សាត ដារ៉ា អគ្គនាយករង នៃគណ:កម្មាធិ ការសិទ្ធិមនុស្សកម្ពុជាដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការ ប្រគល់ជូនសញ្ញាបត្របណ្ឌិតកិតិយសនេះជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌ មាន ពីសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon តំណាង ព្រះបរមរាជវាំងនៃព្រះរាជា ណាចក្រថៃ ដោយមើលឃើញនូវគុណសម្បត្តិសំខាន់ៗចំនួន របស់ ឯកឧត្តមរដ្ឋមន្រ្តី ដែលរួមមាន លក្ខន្ដិកៈ ទី១ មើលទៅលើសម្ព័ន្ធភាពក្នុងការចុះទៅ ធ្វើ ការតស៊ូមតិ ដោះ ស្រាយបញ្ហារវាងកម្ពុជា និងថៃ ដែលមានបញ្ហានៅព្រំដែន ទាំងក្នុងនិងក្រៅប្រទេស។ ទី២ គឺការព្យាយាមធ្វើទំនាក់ទំនងនូវរាល់វិបត្តិដែល កើតមានឡើងផ្នែក នយោបាយនៅក្នុង ស្រុក ក៏ដូចជាមួយប្រទេសថៃ ដោយបានជួយកាត់បន្ថយជម្លោះ និង មានការឯកភាព គ្នាបាន។ ទី៣ឯកឧត្ដម ខៀវ កាញារីទ្ធ មានវីរភាពក្នុងកិច្ចការពង្រឹងខាង ផ្នែកសារព័ត៌មាន ឱ្យមានលក្ខណៈល្អប្រសើរ។ចំណែកចំណុចទី៤ និងចំណុចទី គឺ ឯកឧត្ដម ខៀវ កាញារីទ្ធ គឺជាមនុស្សដែលប្រមុខរាជរដ្ឋាភិបាលទុកចិត្ត និងមើលឃើញពី កិច្ចខិតខំប្រឹង ប្រែងបំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន បានដោយរលូននិងមាន លទ្ធ ផលល្អ។

ឯកឧត្តមបណ្ឌិត សាត ដារ៉ា បានបន្ថែមទៀតថា បើសិនជាគ្មានការប្រែប្រួលទេ និងបញ្ហានៃជំងឺកូវីដ១៩បានធូរស្រាលទៅហើយនោះ សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គ្រោងនឹងធ្វើពិធីប្រគល់ជូនដល់ជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅ ក្នុង អំឡុងខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខ នៅព្រះបរមរាជវាំង នៃប្រទេសថៃ ដោយព្រះ មហាក្សត្រថៃ ផ្ទាល់តែម្តង៕

ដោយ រិទ្ធី

រូបថត៖ ខឹម សុវណ្ណារ៉ា