ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកងកម្លាំងចម្រុះប្រមាណ ២០០នាក់ ចុះជួយបារកំប្លោក​នៅតំបន់អភិរក្ស​ពូជត្រីភ្នៀត ក្នុងស្ទឹងសិរីសោភ័ណ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះសរុបប្រមាណ ២០០នាក់ ចុះជួយរុញច្រាន និងបារកំប្លោករលួយស្អុយ ចេញពីស្ទឹងសិរីសោភ័ណ ស្ថិតក្នុងទីតាំង​វត្តសេនាប្រជុំពលភ្នៀត (វត្តភ្នៀត) ដែលជាកន្លែង អភិរក្សពូជត្រីដ៍ធំជាងគេក្នុងខេត្ត ស្ថិតក្នុង​សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។

រូបថត៖ ឈុន សារ៉ាត