ទិន្នផលផលិតក្នុងរោងចក្ររបស់ជប៉ុនកើនឡើងរយៈពេល ៣ ខែជាប់គ្នា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី​ (៣០.០៩.២០)

ជប៉ុន៖ ទិន្នផលផលិតក្នុងរោងចក្ររបស់ប្រទេសជប៉ុនបានកើនឡើងរយៈពេល ៣ ខែជាប់គ្នាគិតត្រឹមខែសីហាដែលនេះជាសញ្ញាវិជ្ជមានសម្រាប់ក្រុមហ៊ុនខណៈដែលសកម្មភាពសេដ្ឋកិច្ចបានធូរស្បើយបន្តិចម្តង ៗ ពីផលប៉ះពាល់នៃវីរុសរាតត្បាត។

យោងតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃពុធទី ៣០ ខែកញ្ញាបានបង្ហាញថាទិន្នផលរោងចក្របានកើនឡើង ១,៧ ភាគរយនៅក្នុងខែសីហាធៀបនឹងខែមុនគឺដោយសារកើនឡើងនៃការផលិតរថយន្តនិងគ្រឿងបន្លាស់រថយន្ត។

សូមបញ្ជាក់ផងដែរថាតម្រូវការក្នុងចំណោមដៃគូពាណិជ្ជកម្មលើសកលលោករបស់ជប៉ុន  ដែលរួមមានប្រទេសចិននោះ   បានធ្លាក់ចុះកាលពីដើមឆ្នាំនៅពេលវិបត្តិនៃការឆ្លងវីរុសកូវីដ១៩បានបង្ខំឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការបិទប្រទេសដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មនិងផលិតកម្មពិភពលោកជាខ្លាំង។