អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងបារកំប្លោកនៅតំបន់អភិរក្សពូជត្រីភ្នៀត ក្នុងស្ទឹងសិរីសោភ័ណ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០–

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំកម្លាំងចម្រុះសរុបជាង ២០០នាក់ ចុះរុញច្រាន និងបារកំប្លោករលួយស្អុយ ពីស្ទឹងសិរីសោភ័ណ ត្រង់ទីតាំងវត្តសេនាប្រជុំពលភ្នៀត (វត្តភ្នៀត)ដែលជាកន្លែងអភិរក្ស ពូជត្រីដ៏ធំជាងគេក្នុងខេត្តស្ថិតក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវសោភណភាពបរិស្ថានក្នុងស្ទឹង ពិសេសនៅកន្លែងអភិរក្សត្រី សំដៅបង្កភាពងាយស្រួលដល់ការរស់នៅរបស់ត្រី និងធនធានជីវៈចម្រុះក្នុងស្ទឹងឱ្យបាននៅគង់វង្សនោះ

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ក្នុងពេលដឹកនាំកម្លាំងចុះបារកំប្លោកនៅថ្ងៃ១២ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែកញ្ញា ​ឆ្នាំ២០២០ថា ស្ទឹងសិរីសោភ័ណត្រង់តំបន់ភ្នៀតនេះជាកន្លែងអភរក្សពូជត្រីមួយយ៉ាងសំខាន់ ហើយក៏ជា ប្រភព​ទឹសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋយើងផងដែរ។ ការបារសម្អាតកំប្លោកនេះ គឹក្នុង គោលបំណងជួយសម្អាតបរិស្ថាន ដើម្បីធ្វើឱ្យទឹកស្អាតសម្រាប់ត្រីរស់នៅហើយក៏ទាញ​បា   ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ផងដែរ។

ក្នុងឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋគប្បីបង្កើនការយកចិត្តទុកដាក់ ចូលរួមថែរក្សាអនាម័យ សម្អាតបរិស្ថានឱ្យបានស្អាតចៀសវាងការចោលកាកសំណល់រាយប៉ាយ ដែលនាំឱ្យខូចបរិ ស្ថានក្នុងស្ទឹងបន្តទៀត ក្រោយពីបាររួចរាល់ហើយនោះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណ ៥៥នាក់ចូលរួមក្នុងប្រតិបត្តិការនេះដែរនោះ បានលើកឡើងថា ក្រៅតែពីការងារស្នូលក្នុងការថែរក្សាសុខសន្តិសុខ សណ្តាប់ធ្នាប់ហើយ នោះ ការងារសង្គមក៏ជាភារកិច្ចម្បងរបស់កងរាជអាវុធហត្ថផងដែរ។ លោកក៏បានចាត់ទុក សកម្ម​​ភាពចុះបារសម្អាតកំប្លោករបស់កងកម្លាំងប្រដាប់អាវុធនេះជាការរួមចំណែកមួយក្នុង កិច្ចការ​សង្គម ក៏ដូចបម្រើជូនដល់ប្រជាពលរដ្ឋ ដោយ៖ ឈុន សារ៉ាត(ផ្សាយដោយ៖ កន ចំណាន)