សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០

១.កាណាដា៖ ខេត្តកេបិចក្នុងប្រទេសកាណាដាដែលរងគ្រោះខ្លាំងជាងគេដោយសារវីរុសកូវីដ១៩កាលពីពេលថ្មីៗ នេះបានរាយការណ៍ថាមានការកើនឡើងយ៉ាងខ្លាំងនូវករណីឆ្លងប្រចាំថ្ងៃ។របាយការណ៍ពី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាលោកនាយករដ្ឋមន្រ្តីកាណាដាហ្រ្វង់ស័រឡឺហ្គោល (Francois Legault)នឹងប្រកាសពីវិធានការរឹតបន្តឹងថ្មីសម្រាប់ទីក្រុងម៉ុងរ៉េអាល់និងខេត្តកេបិច។

២.ចិន៖ លោករដ្ឋមន្ត្រីការបរទេសចិនបានថ្លែងកាលពីថ្ងៃច័ន្ទទី២៨ខែកញ្ញានេះថាវីរុសកូវីដ១៩គឺជាជួង ដាស់ពិភពលោក ហើយការបន្ទោសគ្នាទៅវិញទៅមកមានតែនាំមកនូវគ្រោះមហន្តរាយកាន់តែខ្លាំងឡើងប៉ុណ្ណោះ ។រដ្ឋមន្ត្រីការបរទេសចិនបានគូសបញ្ជាក់បន្ថែមទៀតថានៅពេលប្រឈមនឹងបញ្ហាពិភពលោកដូចជាការរីករាលដាលនៃវីរុសនេះប្រសិនបើប្រទេសមួយដើរដោយខ្លួនឯងឬចាត់ទុកប្រទេសជិតខាងជាសត្រូវវានឹងនាំមកនូវគ្រោះមហន្តរាយកាន់តែខ្លាំងឡើង។

៣.អ៊ីរ៉ាក់៖ មន្ត្រីអ៊ីរ៉ាក់និងអ្នកការទូតលោកខាងលិចបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានធ្វើការរៀបចំដើម្បីដក មន្រ្តីទូតរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់បន្ទាប់ពីធ្វើការព្រមានទីក្រុងបាដាដថាអាមេរិកអាចនឹងបិទស្ថានទូតរបស់ខ្លួន។ដំណើរការនេះគឺជាជំហានមួយដែលប្រជាជនអ៊ីរ៉ាក់មានការភ័យខ្លាចថាអាចប្រែក្លាយប្រទេសរបស់ពួកគេទៅ ជាតំបន់ប្រយុទ្ធសារជាថ្មី។។

៤.អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃច័ន្ទទី២៨ខែកញ្ញានេះថាលោកបាន​ចំណាយប្រាក់ជាច្រើនដល់រាប់លានដុល្លារលើការបង់ពន្ធហើយក្នុងពេលនេះលោកមានទ្រព្យសម្បត្តិច្រើនជាងបំណុល។ប៉ុន្តែលោកប្រធានាធិបតីដូណាល់ត្រាំមិនបានផ្តល់ភ័ស្តុតាងណាមួយអំពីរបាយការណ៍ហិរញ្ញវត្ថុមុនការ​បោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនោះទេ។

អត្ថបទ ឆាយ វីកាល