អភិបាលខេត្តសៀមរាប ​ជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ពន្លឿនការងារចុះវាស់វែង ផ្លូវសិក្សាពីផលប៉ះពាល់ក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប ដើម្បីឆាប់បានស្ថាបនា

AKP សៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០

នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារចម្រុះចុះវាស់វែងអាក់ផ្លូវ ក្នុងគម្រោងស្ថាបនាផ្លូវ ចំនួន៣៨ខ្សែ ក្នុងខេត្តសៀមរាប ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់កញ្ចប់ ថវិកាជាតិចំនួន១៥០លានដុល្លារអាម៉េរិក ដើម្បីសាងសង់នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​ បាន​មាន​ប្រសាសន៍ថា ការ សម្រេចសាងសង់ផ្លូវទាំង៣៨ខ្សែ នៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឱ្យប្រសើរ ឡើងនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បី របស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារនិងផលប្រយោជន៍យ៉ាងច្រើន ដែលប្រជាពលរដ្ឋ នៅពេលស្ថានភាពកូវីដ១៩ត្រូវបានបញ្ចប់ ហើយភ្ញៀវទេសចរ និងមក កម្សាន្តខេត្តសៀមរាបឡើងវិញ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯក​ឧត្តម​អភិបាល​ខេត្ត​បាន​ជំរុញ​ឱ្យ​មន្រ្តីពាក់ព័ន្ធទាំង​អស់​ពន្លឿ នការងារចុះវាស់វែងផ្លូវ និងសិក្សាពីផលប៉ះពាល់ឱ្យបានស៊ីជំម្រៅក្នុងគម្រោងស្ថាបនាផ្លូវ៣៨ ខ្សែក្នុងខេត្តសៀមរាបឱ្យបានលឿន ដើម្បីឆាប់បានស្ថាបនាផ្លូវទាំង​នេះ​។ បើគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា  ឆ្នាំ២០២០ ក្រុមការងារវាស់វែងកំណត់អាក់ផ្លូវសម្រេចបានចំនួន១៣ខ្សែ ប្រវែង ប្រមាណជាង៥៦គីឡូម៉ែត្រ ស្មើនឹង៥០ភាគរយហើយ។ ជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋ ដែលបានរស់នៅលើដីផ្លូវអាជ្ញាធរក៏បាន​ជូនដំណឹងឱ្យគាត់រុះរើជាបណ្តើរៗហើយ។

សូមបញ្ជាក់ផងដែរថា សម្តេចពិជ័យសេនា ទៀ  បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តន៍គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់បាន មានប្រសាសន៍បញ្ជាក់ហើយថា សម្រាប់ប្រជាពលរដ្ឋដែលមកសង់សំណង់រស់នៅលើដី ចំណីផ្លូវគឺត្រូវរុះរើចេញឱ្យបាន​លឿន ដើម្បី​អាជ្ញាធរស្ថាបនាផ្លូវឱ្យបានធំទូលាយសម្រាប់ សំណង់ដែលនៅលើដីផ្លូវទាំងនោះត្រូរុះរើចេញដោយគ្មានសំណង៕

ដោយ ឃុត សៅ