រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីដាក់បង្ហាញគំនូរសិល្បៈ អបអរសាទរខួបទី៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សិង្ហបុរី

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា អញ្ជើញដាក់បង្ហាញគំនូរសិល្បៈ អបអរសាទរខូបទី៥៥ឆ្នាំ នៃចំណងការ ទូតកម្ពុជា-សិង្ហបុរី នៅក្នុង D’Seaview Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា វិនិយោគគិន ពាណិជ្ជករ សហគ្រិន ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

រូបថត៖ ងូ សុមុនី