បន្ទាប់ពីការចេញផ្សាយរបស់កាសែតញូវយ៉កថែមស៍លោកត្រាំមានប្រសាសន៍ថាលោកបានបង់ពន្ធអស់រាប់លានដុល្លាររួចហើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៩.០៩.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃច័ន្ទទី ២៨ ខែកញ្ញានេះថាលោក​បានចំណាយប្រាក់​ជាច្រើនដល់រាប់លានដុល្លារលើការបង់ពន្ធហើយក្នុងពេលនេះលោកមានទ្រព្យសម្បត្តិច្រើន​ជាងបំណុល។

ប៉ុន្តែលោកប្រធានាធិបតីដូណាល់ត្រាំមិនបានផ្តល់ភ័ស្តុតាងណាមួយអំពីរបាយការណ៍ហិរញ្ញវត្ថុមុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនោះទេ។

នៅក្នុងបណ្តាញសង្គមធ្វីតទ័រលោកប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែតញូវយ៉កថែមស៍ថាលោកបានចំណាយត្រឹមតែ ៧៥០ ដុល្លារតែប៉ុណ្ណោះសម្រាប់ពន្ធ​សហព័ន្ធទាំងក្នុងឆ្នាំ ២០១៦ និង ឆ្នំា ២០១៧ ។