ការគំរាមជម្លៀសអ្នកការទូតសហរដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់បង្កការភ័យខ្លាចថាមានសង្គ្រាម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៩.០៩.២០)

អ៊ីរ៉ាក់៖ មន្ត្រីអ៊ីរ៉ាក់និងអ្នកការទូតលោកខាងលិចបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានធ្វើការរៀបចំដើម្បីដកមន្រ្តី​ទូតរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់    បន្ទាប់ពីធ្វើការព្រមានទីក្រុងបាដាដថាអាមេរិកអាចនឹងបិទស្ថានទូតរបស់ខ្លួន។

ដំណើរការនេះគឺជាជំហានមួយដែលប្រជាជនអ៊ីរ៉ាក់មានការភ័យខ្លាចថាអាចប្រែក្លាយប្រទេសរបស់ពួកគេទៅជាតំបន់ប្រយុទ្ធសារជាថ្មី។

សូមបញ្ជាក់ផងដែរថារដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកម៉ែក ប៉ុមប៉េអូ  (Mike Pompeo)  បានគំរាមបិទស្ថានទូតតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ីរ៉ាក់បាហាមសាលីកាលពីមួយសប្តាហ៍មុន។