ប្រទេសកាណាដារំពឹងថានឹងប្រកាសពីវិធានការរឹតត្បិតថ្មីៗនៅពេលដែលករណីឆ្លងវីរុសកូវីដ១៩កើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៩.០៩.២០)

កាណាដា៖ ខេត្តកេបិចក្នុងប្រទេសកាណាដាដែលរងគ្រោះខ្លាំងជាងគេដោយសារវីរុសកូវីដ១៩កាលពីពេលថ្មីៗនេះ​បានរាយការណ៍ថាមានការកើនឡើងយ៉ាងខ្លាំងនូវករណីឆ្លងប្រចាំថ្ងៃ។

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាលោកនាយករដ្ឋមន្រ្តីកាណាដាហ្រ្វង់ស័រ ឡឺហ្គោល (Francois Legault) នឹងប្រកាសពីវិធានការរឹតបន្តឹងថ្មីសម្រាប់ទីក្រុងម៉ុងរ៉េអាល់និងខេត្តកេបិច។

ខេត្តកេបិចបានរាយការណ៍ករណីឆ្លងវីរុសថ្មីបន្ថែមទៀតចំនួន ៧៥០ ករណីកាលពីថ្ងៃច័ន្ទទី ២៨ខែកញ្ញាទោះបីជាមានវិធានការរឹតត្បិតលើការពាក់ម៉ាសមុខនិងការជួបជុំដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងក៏ដោយ។