ប្រទេសចិនថ្លែងថាការដោះស្រាយវិបត្តកូវីដ១៩តែ ឯកឯងនឹងនាំមកនូវគ្រោះមហន្តរាយកាន់តែខ្លាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៩.០៩.២០)

ចិន៖ លោករដ្ឋមន្ត្រីការបរទេសចិនបានថ្លែងកាលពីថ្ងៃច័ន្ទទី ២៨ ខែកញ្ញានេះថាវីរុសកូវីដ១៩គឺជាជួងដាស់​ពិភពលោក  ហើយការ​បន្ទោសគ្នាទៅវិញទៅមក ​មានតែនាំមកនូវគ្រោះមហន្តរាយកាន់តែខ្លាំងឡើងប៉ុណ្ណោះ  ។

រដ្ឋមន្ត្រីការបរទេសចិនបានគូសបញ្ជាក់បន្ថែមទៀតថានៅពេលប្រឈមនឹងបញ្ហាពិភពលោកដូចជាការរីករាលដាលនៃវីរុសនេះប្រសិនបើប្រទេសមួយដើរដោយខ្លួនឯងឬចាត់ទុកប្រទេសជិតខាង​ជាសត្រូវ     វានឹងនាំមកនូវគ្រោះមហន្តរាយកាន់តែខ្លាំងឡើង។

​លោកបានបន្ថែមថាក្រៅពីធ្វើការជាមួយគ្នានិងជួយគ្នាទៅវិញទៅមកគឺ​គ្មានជំរើសផ្សេងទៀតទេ  ។