រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

AKP បាត់ដំបង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០-

នៅថ្ងៃ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (២០១៩ ) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីលោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងមន្ត្រីពាក់ន្ធជាច្រើនរូបទៀត។

ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលរៀងរាល់៥ឆ្នាំម្ដង ដោយអនុលោមតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកន្លងមកបញ្ជីសារពើភណ្ឌឆ្នាំគោល ធ្លាប់បានរៀបចំចំនួន៣ដងរួចមកហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ហើយសម្រាប់ឆ្នាំ២០១៩ ជាឆ្នាំដែលត្រូវរៀបចំបញ្ជីសារពើភណ្ឌឆ្នាំគោលសាជាថ្មី។

ក្នុងកិច្ចប្រជុំនេះ អភិបាលរងខេត្តបាត់ដំបងលោក អ៊ុយ សុធាវី បានធ្វើការជំរុញដល់អង្គភាពនៅថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋបាលរាជានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ទីរអង្គភាពជំនាញក្នុងរាជធានីខេត្ត ឱ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(បញ្ជីឆ្នាំ២០១៩) ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២០នេះ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)