លោកជំទាវ ឌិត និតា ជួបសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ ការពារ ទប់ស្កាត់ លុប​បំ​បា​ត់​ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមដល់មន្រ្តីឧទ្យានុរក្ស និងសហគ​មន៍តំបន់​ការពា​រធ​ម្ម​ជា​តិ​នៅ​ខេត្តកំពត

AKP កំពត ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវ ឌិត និតា ភរិយាឯកឧត្តមរដ្ឋ មន្រ្តី​ក្រសួ​ង​បរិស្ថាន អមដំណើដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន  រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល គណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានអ ញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ ការពារ ទប់ស្កាត់ លុបបំបាត់ជំងឺ គ្រុ នចាញ់ និងជំងឺគ្រុនចាញ់ដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ មកពី ខេត្តចំនួន៤ គឺខេត្តកំពត កែប ព្រះសីហនុ និងកោះកុង នៅតំបន់ទេសចរណ៍ធម្មជាតិបឹង អន្លង់​ព្រីងខេត្តកំពត ។

លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពី ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍប្រទេស ជាពិសេសការគាំពារ និង ថែ ទាំសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីការរស់នៅដោយចីរភាព។ ជាមួយគ្នានេះដែរ ខេត្តកំពត ក៏នៅតែប្រឈមនឹងការកើតជំងឺគ្រុនចាញ់ ដែលតម្រូវលុបបំបាត់ឱ្យអស់នៅឆ្នាំ២០២៥ស្រប តា​ម​គោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកវេជ្ជបណ្ឌិត ថូ សុចាន់ថា នាយករងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រ សួងសុខភិបាល បានលើកឡើងថា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមអាចការពារ និងបង្កា របាន ហើយចាំបាច់ត្រូវការចូលរួមពីមន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋចេះធ្វើអនាម័យ និងការ យល់ដឹងពីវិធីការពារកុំឱ្យមានមូសខាំ។

ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ពិធីនៅពេលនេះរៀបចំឡើងបង្ហាញពីការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចំពោះសុខភាព និងសុខុមាលភាពរបស់មន្រ្តីរាជការ និងប្រជាសហគមន៍ ក្នុងតំបន់ការពារ ធម្មជាតិ ហើយនេះក៏ជាការប្តេជ្ញាចិត្ដខ្ពស់របស់ក្រសួងបរិស្ថាន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិ បាល ជាពិសេសក្រសួងសុខាភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ពីប្រទេសក ម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០ ២៥។ លោកជំទាវបានបន្ថែមថា ការថែទាំសុខភាពឱ្យល្អជារឿងសំខាន់ស​ម្រាប់ម​ន្រ្តីឧ​ទ្យា​នុ​រក្ស ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបុព្វហេតុការពារធ​នធា​ន​ធ​ម្មជាតិសម្រាប់កូនចៅតជំនាន់។

ក្នុងឱកាសនោះ លោកជំទាវ ឌិត និតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រ សួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការងាររបស់មន្រ្តីឧទ្យានុរក្ស និងសហគមន៍នៅតាមតំ បន់ការពារធម្មជាតិដែលបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់កូនចៅជំនា ន់ក្រោយ។ លោកជំទាវ បានបញ្ជាក់ពីការបង្កើនយកចិត្តទុកដាក់ពីក្រសួងបរិស្ថានចំពោះ ទុក្ខ លំ​បាករបស់មន្ត្រីរាជការ ក៏ដូចជាការលើកកម្ពស់ស្ថានភាពជីវភាព សមត្ថភាព លទ្ធភាព និង​ប្រ​សិទ្ធភាពការងារ តាមរយៈ «គោលនយោបាយស្ដីពីកិច្ចគាំពារ មន្ត្រីរាជការក្រសួងបរិស្ថា​ន​»​។ជាមួយគ្នានេះ លោកជំទាវក៏បានជំរុញការលើកកម្ពស់ការយល់ដឹងអំពី របៀបទប់ស្កាត់ ការ​ពារ និងបង្ការជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ផងដែរ។

សូមបញ្ជាក់ថា លោកជំទាវ ឌិត និតា និងប្រតិភូក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងគណៈអភិបាលខេត្តកំព ង់ស្ពឺ បានប្រគល់សម្ភារៈការពារ និងបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តី ឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរួមមាន៖ មុងជ្រលក់ ថ្នាំចំនួន ៤៥០មុង  ថ្នាំParacetamol និងថ្នាំបង្ការជំងឺព្រូន- រួមជាមួយ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿង ឧប ភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត។ បន្ទាប់ មកលោកជំទាវ ឌិត និតា និង ប្រតិភូ បានចុះពិនិត្យមើលសក្តានុពលទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ទេសចរណ៍ ធម្មជាតិបឹងអន្លង់ព្រីង នៃស្រុកកំពង់ត្រាចខេត្តកំពតផងដែរ៕

គង់ សិរីរ័ត្ន