តម្លៃប្រេងធ្លាក់ចុះខណៈដែលការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩ កំពុងតែជាឧបសគ្គដល់ការងើបឡើងវិញនូវតម្រូវការ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៨.០៩.២០)

តម្លៃប្រេងបានធ្លាក់ចុះជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទទី២៨ ខែកញ្ញានេះដោយសារការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ ដែលធ្វើឲ្យក្តីសង្ឃឹមថានឹងមានការស្ទុះងើបឡើងវិញនូវតម្រូវការប្រេងត្រូវបានរលាយ។

តម្លៃប្រេងឆៅបានធ្លាក់ចុះ ០,០៨ ដុល្លារឬ ០,២ ភាគរយក្នុងមួយបារ៉ែលបន្ទាប់ពីបានធ្លាក់ចុះ ២,៩ ភាគរយកាលពីសប្តាហ៍មុន។

ក្រុមអ្នកវិភាគបាននិយាយថាចំនួនករណីឆ្លងថ្មីនៃវីរុសកូវីដ១៩កំពុងកើនឡើងនៅក្នុងរដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិកដោយបានបន្តឲ្យមានការភ័យខ្លាចចំពោះការរឹតត្បិតការធ្វើដំណើរដែលធ្វើឲ្យតម្រូវការប្រេងធ្លាក់ចុះក្នុងត្រីមាសចុងក្រោយនេះ។