សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី លើបុរសជនជាតិហុងគ្រី ០១នាក់ នៅខេត្តសៀមរាប គិតត្រឹម ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០–

(ភ្នំពេញ) នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី០១នាក់ទៅបុរសជនជាតិហុងគ្រី ដែលបានចេញសេចក្តីជូនព័ត៏មានពីរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០និងមិនមានអ្នកជាសះស្បើយ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៧៦ករណី ក្នុងនោះអ្នកជំងឺ២៧៤ បានជាសះស្បើយ៕

 ផ្សាយដោយ៖ កន ចំណាន