បេក្ខនារី វី ឌីណែត ក្លាយជាម្ចាស់ជ័យលាភី លេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង I am a Singer Cambodia រដូវកាលទី២

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី លេខ១ ជូនដល់បេក្ខនារី វី ឌីណែត ក្នុងកម្មវិធីប្រឡងចម្រៀង I am a Singer Cambodia រដូវកាលទី២ នាយប់ថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅស្ទូឌីយោ ហង្សមាស ក្នុងផ្សារទំនើបអីអនម៉ល ភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា