ក្រសួងមហាផ្ទៃ បន្ដពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០–

ក្រសួងមហាផ្ទៃ បានបន្តពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេក វិទ្យាព័ត៌មាន ដើម្បីឱ្យសេចក្តីព្រាងច្បាប់ មានភាពកាន់តែសុក្រឹត្យភាព។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២ ៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយ៉ាងដូច្នេះថា « កិច្ចប្រជុំពិភាក្សាទៅលើសេចក្ដីព្រា ងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននាពេលនេះ ដើម្បីប្រមូលធាតុចូលបន្ថែម ដើម្បីឱ្យសេចក្តី ព្រាងច្បាប់នេះកាន់តែមានភាពសុក្រឹត្យ។

ឯកឧត្តមបន្តថា ដោយសារតែវិស័យបច្ចេកវិទ្យាមានការរីករចម្រើន ក្នុងនោះក៏មាន បទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើង ដូច្នេះហើយដោយសារតែមានការ ព្រួយបារម្ភពី បទល្មើសបច្ចេកវិទ្យានេះកើតឡើងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយទើបក្រសួងមហាផ្ទៃ បានរៀបចំនៅសេចក្តីព្រាងច្បាប់នេះឡើង។

ឯកឧត្តម ប៊ុន ហុន ក៏បានលើកឡើងដែរថា សេចក្តីព្រាងច្បាប់ស្ដីពី បទល្មើស បច្ចេកវិទ្យាព័ត៌មាន ត្រូវបានតាក់តែងក្នុងឆ្នាំ២០១៦ ហើយបានជួបប្រជុំពិភា ក្សាជាបន្តបន្ទាប់ ចំនួន៦៧លើករួចមកហើយ ដោយមានទាំងប្រជុំអន្តរក្រសួង ប្រជុំជាមួយនាយកដ្ឋានជំនាញ របស់ក្រសួងមហាផ្ទៃ ព្រមទាំងមានជំនួយឧបត្ថមបច្ចេកទេស ពីក្រសួងយុត្តិធម៌សហរដ្ឋ អាមេរិកផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំនាថ្ងៃនេះ តំណាងក្រសួងស្ថាប័ន្ធពាក់ព័ន្ធ នឹងជួយផ្តល់យោបល់ ព្រមទាំងផ្តល់ធាតុចូលបន្ថែមទៀតដើម្បីរៀបចំឱ្យសេចក្តី ព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះបានកាន់តែមានភាពសុក្រិត្យឡើង។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិ សេរីភាព បុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យា ព័ត៌មានដែ លប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឱ្យ ប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពី បទល្មើស បច្ចេកវិទ្យា ព័ត៌មាននេះមាន ៨ជំពូក និង៥០មាត្រា ហើយក្រុម ការងារបាន និងកំពុងតែប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុ ងសេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រា ងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មានក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី តំណាង ក្រសួងស្ថាប័ន ពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះ ក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត៕ដោយ អ៊ាង ប៊ុនរិទ្ធ