ហ្វេសប៊ុកបិទគណនីគួរឱ្យសង្ស័យដែលទាក់ទងទៅនឹងប្រទេសរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីប៊ីអេសញូវ (២៥.០៩.២០)

យោងតាមរបាយការណ៍ដែលក្រុមហ៊ុនហ្វេសប៊ុកចេញផ្សាយបានឲ្យដឹងថាក្រុមហ៊ុនបានលុបចោលនូវគណនីគួរឱ្យសង្ស័យជាច្រើននៅលើហ្វេសប៊ុកនិង អ៊ីនស្តាហ្គ្រាម ដែលជាប់ទាក់ទងនឹងទ្រព្យសម្បត្តិយោធាឬចារកម្មរបស់ប្រទេសរុស្ស៊ី។

អេហ្វប៊ីអាយបានផ្តល់ព័ត៌មានទៅហ្វេសប៊ុកពីការបង្ហោះខ្លឹមសារមួយចំនួន   ដែលនាំឱ្យមានការបិទគណនីមួយចំនួនផងដែរ។

គណនីហ្វេសប៊ុកទាំងនោះបានផ្តោតលើប្រទេសជាច្រើនរួមមានសហរដ្ឋអាមេរិកចិន និងបេឡារុស្ស   ទោះបីជាហ្វេសប៊ុកនិយាយថាសកម្មភាពនេះផ្តោតសំខាន់ទៅលើប្រទេសស៊ីរីនិងអ៊ុយក្រែនក៏ដោយ។