ក្រុមអ្នកស្រាវជ្រាវ ប្រទះឃើញសត្វ​រមាំង​បួន​ក្បាលនៅដែន​ជម្រក​សត្វ​ព្រៃ​សំបូរខេត្ត​ក្រ​ចេះ​តា​ម​រយៈម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវត្តិ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០–

អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព​ស​ត្វ​​​រមាំង​ (Rucervus eldii)​ ចំនួន​បួន​ក្បាល ដែលគេថតបានជាលើកដំបូងក្នុ​ងអំឡុ​ងពេ​ល​ប្រាំឆ្នាំ តា​ម​រយៈការប្រើម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវិត្ត​ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ ដែលជា​​តំបន់​ការ​ពារ​ធ​ម្ម​ជា​តិ​មួយស្ថិតក្រោម​ការ​គាំ​ទ្រ​ដោយ​អង្គ​ការ WWF មានទីតាំង​ស្ថិត​ក្នុង​តំបន់​ទេស​ភាព​ព្រៃ​លិ​ច​​ទឹក​មេគង្គ​​​នៃខេត្ត​ក្រចេះ។

សេចក្តីប្រកាសព័ត៌មានរបស់ អង្គ​ការ WWF បានបញ្ជាក់ថា ក្រុ​ម​អ្នក​អភិរក្ស​បានបង្ហា​ញ​​​ក្តី​​រំ​ភើប​រី​ករាយ​​ ខណៈពួកគេកំពុងពិនិត្យមើល​រូប​ភាពដ៏​កម្រ​នៃវត្តមានរបស់​សត្វ​រមាំង​ញី​ពេ​ញ​​​​វ័យចំនួន​បី​ក្បាល និង​រមាំង​ជំទង់​មួយ​ក្បាល​ កំពុងរស់នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​ ក្នុង​ចំ​​​ណោម​រូប​ថតសរុប​ចំនួន ១.៧១០ សន្លឹក​ ថតបានក្នុងចន្លោះ​ខែ​សីហាដល់​ខែ​កញ្ញា​នេះ ដោ​យ​ការពង្រាយ​ម៉ា​ស៊ីន​ថតរូប​ស្វ័យ​ប្រ​វត្តិ​​នៅតាម​ទី​តាំង​ផ្សេង​ៗ​គ្នា​ក្នុង​ដែន​ជម្រក​ ​ដែល​មា​ន​ផ្ទៃ​ដី​ស​រុប​ចំនួន ៥០.០៩៣ ហិកតា​។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែក​ស្រាវ​ជ្រាវ​និង​តាម​ដាន​ជីវៈ​ចម្រុះប្រ​ចាំ​តំ​ប​ន់​មេ​គ​ង្គនៃ​អង្គ​ការWWF បានថ្លែងដោយស្នាមញញឹមថា៖ “យើង​ទាំង​អស់​គ្នា​ពិត​ជា​រំភើប​រីក​រា​យ​ខ្លាំ​ង​ណា​ស់​ដែល​បានកត់ត្រាទុកនូវវត្តមានរបស់​សត្វ​រមាំង​ទាំង​នេះ។​”

ការ​ស្រាវជ្រាវនិង​តាម​ដាន​​សត្វ​ព្រៃ​ដោយម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​​​ជាកិ​ច្ចសហការ​រួម​គ្នា​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​និង​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ស​ហគមន៍​ព្រៃ​ឈើ​ បុគ្គលិក​អង្គ​ការWWF និង​សមាជិក​ក្រុម​ល្បាត​សហគមន៍​ ក្រោម​ការ​ឧបត្ថ​ម្ភ​ថ​វិកា​ដោយ​អង្គ​ការ WWF-ប៊ែល​ហ្សិក និង​ទី​ភ្នាក់​ងារ​ស្វីស​សម្រាប់​ការ​

អភិវឌ្ឍ​និង​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​​ការ​ (SDC)។
អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គ​ការ​WWF បាន​ពិពណ៌​នា​ការ​ផ្តិត​រូ​បភាព​រ​ប​ស់​ស​ត្វ​រ​មាំ​ង​បា​ន​ម៉ា​ស៊ី​ន​​ថត​​ស្វ័យ​ប្រវ​ត្តិ​​នេះថា ជា​របក​គំហើញ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិរក្ស​ក្នុង​តំបន់​ទេស​ភា​ព​​​មេ​គង្គ​។

​​លោក សេង ទៀក នាយក​អង្គ​ការ​ WWF-កម្ពុជា បានមានប្រ​សាសន៍ថា៖​ “រូបភាព​ដ៏ក​ម្រ​នៃ​សត្វរមាំងទាំង​នេះជាភ័ស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផ​លនៃកិច្ចការគ្រប់គ្រងតំប​ន់​កា​​រ​ពារ​ និងការងារអភិរក្សរបស់យើង ហើយដែល​នាំ​មក​នូវ​ក្តី​សង្ឃឹម​​ក្នុងការ​ការ​ពារ​ប្រភេទ​ស​ត្វ​​​នេះ​​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​។”

ក្រៅ​ពី​​សត្វ​រមាំង​ ម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវិត្ត​ក៏​ផ្តិតបាននូវ​រូប​ភាព​សត្វ​ឈ្លូស ជ្រូក​ព្រៃ​ សំ​ពោ​ច​​វល្លិ៍ សំពោចក្រអូប​ ព្រម​ទាំង​​ប្រភេទ​សត្វ​បក្សីមាឌ​ធំសំខាន់ៗមួយចំនួនទៀត ​ដូច​ជា​សត្វ​ក្ងោ​ក​បៃ​តង​ និង​​ត្រដក់​តូច​ជា​ដើម​។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បាន​មា​ន​ប្រ​សា​ស​ន៍ថា ក្រសួងបរិស្ថានពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាងចំ​ពោះការរ​កឃើ​ញ​​​​វ​​ត្តមានសត្វរមាំង (Rucervus eldii) ចំនួនបួនក្បាល ដែលគេថតបានជា​លើកដំ​បូង​ក្នុ​ង​អំ​ឡុ​ង​​​​ពេ​លប្រាំឆ្នាំតាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃសំបូរ។​

សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅ​ក្នុ​ង​ច្បា​ប់​ព្រៃ​​​​​​ឈើ​របស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ក្នុងនាមរា​ជ​រ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ដែលបាន​ចូលរួ​ម​ក្នុ​​ងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ វត្តមា​ន​នៃ​ស​ត្វ​រ​មាំ​ងដែលជា ប្រភេទសត្វកម្រនៅលើពិភពលោកនេះក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បា​ន​​បញ្ជាក់ថាពីប្រសិទ្ធភាពនៃការ ការពារនិងអភិរក្ស និងការទប់​ស្កាត់ប​ទល្មើស​ធន​ធា​ន​ធ​ម្ម​ជា​តិ​ជាពិសេសការបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។
ម​ន្ត្រីឧ​ទ្យា​នុ​រ​ក្ស​នៃ​ក្រ​សួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ការពារធម្ម ជា​តិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុ​ញឱ្យមា​នកា​រចូ​លរួម​ពី​ប្រ​​ជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិសត្វព្រៃឱ្យបានគង់វង្ស។ ក្រ​សួ​ង​​បរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ចូលរួមការពារនិ​ងអភិរក្សសត្វរមាំងទាំង​នេះ​ដែល​កំពុ​ង​តែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេស​កម្ពុជា​ឱ្យបា​ន​គ​ង់​វ​ង្ស​ស​ម្រា​ប់​ម​នុស្សរាប់ជំនាន់តទៅមុខទៀត។

ក្រសួងបរិស្ថានរួមនឹងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តអនុវត្តវិធានការពារនិងអភិរក្សតំបន់ការពារធម្ម​ជាតិដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតីទទួលខុស​ត្រូវនិង​ចាត់វិធានកា​រលើរាល់​បទ​ល្មើ​ស​ធ​នធានធម្មជាតិដែលបានកើតឡើង។ នៅក្នុងរយៈពេល ៦ ខែឆ្នាំ ២០២០ ពីខែមករា ដ​ល់​​ខែមិថុនា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣ ៨០៤ លើ​ក និងបានបង្ក្រាបបទល្មើសបាន ៣ ៦៨៩ ហើ​យក្នុង​នោះបញ្ជូនសំណុំ​រឿងទៅ​តុលា​កា​រ​បា​ន​ចំ​នួន ៣២៩ ករណី រឹបអូសរណាយន្តបានចំនួន ២៥៧៨ គ្រឿង ព្រមទាំង​ធ្វើកា​រផា​ក​ពិ​ន័​យ​អ​ន្ត​រ​កា​លចំនួន ៤៣៣ ករណី។

ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមាន​ការខិ​តខំ​ប្រឹ​ងប្រែ​ង​ទ​ប់ស្កាត់​និងប​ង្ក្រាបប​ទល្មើ​សទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមានដែល ស​ម​ត្ថ​​កិច្ចក្រសួងបរិស្ថាន​នឹងបន្តសហ​ការជា​មួយអាជ្ញាធរពាក់ព័ន្ធបន្តប​ង្ក្រាបនិ​ងទ​ប់​ស្កា​ត់​ប​ន្ត​ទៀ​ត​។
ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិត​ពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ សន្ទស្សន៍ជីវៈចម្រុះ (Biodiversity Index) ក្នុង​ប្រទេ​​សកម្ពុជា គឺទទួលបានពិន្ទុ៧.៥ (MacKinnon, ១៩៩៧) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុ​អា​​ចបានខ្ពស់ជាងនេះ អាស្រ័យទៅលើការសិក្សាស្រាវជ្រាវ។

ប្រទេសកម្ពុជា ជាប្រ​ទេស​ស​ម្បូ​រទៅ​ដោយជី​វៈចម្រុះដែលបានបង្ហាញវត្តមា​នប្រភេទ​ថនិ​កសត្វ១២៣ប្រភេទ សត្វ​ស្លាប៥​៤​៥​ប្រ​ភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular pla​nts) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កា​ថ្ម​រឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅ​ស​មុ​ទ្រ​១​០​ប្រភេទ និងថលជលិក៦៣ប្រភេទ។ នៅ​មា​នវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួ​នទៀ​ត​ដែ​លមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និង​ស​ត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្ស​ធម្មជា​តិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គស​ត្វ១​៣​ប្រ​ភេ​ទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ៕

គង់ សិរីរ័ត្ន