សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០

១.អាមេរិក៖ បើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ ចន ហបគីន(Johns Hopkins)បានឲ្យដឹងថាករណីស្លាប់ដោយសារវីរុសកូវីដ១៩បានកើនឡើងដល់ជាង ២០០០០០ នាក់កាលពីថ្ងៃអង្គារទី២២ខែកញ្ញានេះ ។ទីក្រុងញូវយ៉កបានរាយការណ៍ករណីអ្នកស្លាប់ចំនួន ៣៣.០៩២នាក់ដែលស្ថិតនៅលេខកំពូលនៃបញ្ជីអ្នកស្លាប់របស់សហរដ្ឋអាមេរិក។រដ្ឋញូវជឺស៊ីបានរាយការណ៍ករណីស្លាប់ច្រើនបំផុតទី ២ គឺ ១៦.០៦៩ នាក់។

២.អង់គ្លេស៖ នាយករដ្ឋមន្រ្តីបូរីសចនសុនបានប្រាប់ប្រជាជនអង់គ្លេសឱ្យធ្វើការនៅផ្ទះដែលអាច ធ្វើទៅបានហើយបានបញ្ជាឱ្យភោជនីយដ្ឋាននិងរង្គសាលឆាប់បិទទ្វាដើម្បីទប់ទល់នឹងរលកទី ២ នៃការឆ្លងកូវីដ១៩ ដោយការរឹតត្បិតថ្មីនេះមានរយៈពេលប្រហែលជា ៦ ខែបន្ទាប់ពីមានការព្រមានខាងវិទ្យាសាស្ត្រថាការស្លាប់ អាចកើនឡើងបើគ្មានវិធានការបន្ទាន់លោកចនសុនមិនបានបិទប្រទេសពេញលេញដូចដែលគាត់បានធ្វើកាលពីខែមីនានោះទេប៉ុន្តែលោកបានព្រមានថានឹងមានវិធានការបន្ថែមទៀតប្រសិនបើការឆ្លងមិនអាចទប់សកកាត់បាន ។

៣.ឥណ្ឌូនេស៊ី៖ ទឹកជំនន់និងការបាក់ដីបានវាយប្រហាររដ្ឋធានីចាការតារបស់ប្រទេសឥណ្ឌូនេស៊ីនិងតំបន់ជុំវិញ ទីក្រុងបណ្តាលឱ្យមនុស្ស២ នាក់បាត់បង់ជីវិតនិង២០នាក់ផ្សេងទៀតបានរងរបួសអ្នកនាំពាក្យស្ថាប័ន​គ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថាទឹកទន្លេបានឡើងហៀរច្រាំងទន្លេដោយសារភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃច័ន្ទទី ២១ ខែកញ្ញាមកនិងបានជន់លិចតំបន់ជុំវិញរដ្ឋធានីតែម្តង។

៤.អាមេរិក៖ ប្រធានសភាអាមេរិកលោកស្រីណាន់ស៊ីប៉េឡូស៊ីបានបន្ទោសការឆ្លើយតបរបស់រដ្ឋការលោកត្រាំ​ចំពោះវីរុសរាតត្បាតកូវីដ១៩និងបានជំរុញឱ្យគណបក្សសាធារណរដ្ឋគាំទ្រច្បាប់ផ្តល់ជំនួយបន្ទាន់ដែលមានទឹកប្រាក់ ៣ពាន់ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិនៅក្នុងសេចក្តី​ថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីករណីស្លាប់នៅសហរដ្ឋអាមេរិក បានកើនដល់ ចំនួនជាង២០ ម៉ឺននាក់លោកស្រីប៉េឡូស៊ីបាននិយាយថាចំនួនមនុស្សស្លាប់ដោយសារវីរុសដ៏សាហាវនេះកាន់តែច្រើនឡើងៗដូច្នេះយើងមិនត្រូវបណ្តោយបែបនេះទេ។

អត្ថបទ ឆាយ វីកាល