ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍កសិកម្ម ជូនប្រជាពលរដ្ឋចំនួន ៣១៨គ្រួសារ នៅស្រុកជាំក្សាន្ត

AKP ព្រះវិហារ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍កសិកម្ម ជូនប្រជាពលរដ្ឋចំនួន ៣១៨ គ្រួសារ ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
រូបថត៖ AKP-ព្រះវិហារ