ឯកឧត្តម ហ៊ាន សាហ៊ីប អញ្ជើញជាអធិបតី ពិធីដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ (FMIS) អញ្ជើញជាអធិបតី ពិធីដាក់ឱ្យដំណើរការ សន្ធានកម្មជាផ្លូវការ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ និង ប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រូបថត៖ សួស សាវី