សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០–

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីកិច្ចប្រជុំ (លើកទី១) គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារអាមេរិកសម្រាប់ស្ថាបនា ហើយគ្រោងនឹងបើកការដ្ឋានជាផ្លូវការនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។
រូបថត៖ ឃុត សៅ