មេដឹកនាំគណបក្សប្រជាធិបតេយ្យអាមេរិកទទូចដល់គណបក្សសាធារណរដ្ឋឱ្យអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន៣ពាន់ពាន់លានដុលា្លរអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៣.០៩.២០)

អាមេរិក៖ ប្រធានសភាអាមេរិកលោកស្រីណាន់ស៊ីប៉េឡូស៊ីបានបន្ទោសការឆ្លើយតបរបស់រដ្ឋការលោកត្រាំចំពោះវីរុសរាតត្បាតកូវីដ១៩ និងបានជំរុញឱ្យគណបក្សសាធារណរដ្ឋគាំទ្រច្បាប់ផ្តល់ជំនួយបន្ទាន់ដែលមានទឹកប្រាក់ ៣
ពាន់ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីករណីស្លាប់នៅសហរដ្ឋអាមេរិក បានកើនដល់ ចំនួនជាង២០ ម៉ឺននាក់លោកស្រីប៉េឡូស៊ីបាននិយាយថាចំនួនមនុស្សស្លាប់ដោយសារវីរុសដ៏សាហាវនេះកាន់តែច្រើនឡើងៗដូច្នេះយើងមិនត្រូវបណ្តោយបែបនេះទេ ។

គណបក្សប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ាបានរិះគន់ការគ្រប់គ្រងរបស់លោកត្រាំចំពោះវិបត្តិនេះដោយនិយាយថាដោយសារការមើលងាយរបស់លោកដូណាល់ត្រាំ ចំពោះវិទ្យាសាស្ត្រ,អភិបាលកិច្ចនិងសុខភាពប្រជាជនអាមេរិកបាននាំឱ្យមានសោកនាដកម្មជាប្រវត្តិសាស្ត្របែបនេះ។