ករណីស្លាប់ដោយសារវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក កើនដល់ចំនួនជាង ២០០០០០ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៣.០៩.២០)

អាមេរិក៖ បើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ ចន ហបគីន(Johns Hopkins)បានឲ្យដឹងថាករណីស្លាប់ដោយសារវីរុសកូវីដ១៩បានកើនឡើងដល់ជាង ២០០០០០ នាក់កាលពីថ្ងៃអង្គារទី២២
ខែកញ្ញានេះ ។

ជាមួយនឹងចំនួនករណីឆ្លងសរុបកើនដល់ ៦,៨លាននាក់នោះចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ២០០.០០០ គិតត្រឹមម៉ោង ១១ និង២៣ នាទីព្រឹកម៉ោងក្នុងស្រុក ។

ទីក្រុងញូវយ៉កបានរាយការណ៍ករណីអ្នកស្លាប់ចំនួន ៣៣.០៩២នាក់ដែលស្ថិតនៅលេខកំពូលនៃបញ្ជីអ្នកស្លាប់របស់សហរដ្ឋអាមេរិក។រដ្ឋញូវជឺស៊ីបានរាយការណ៍ករណីស្លាប់ច្រើនបំផុតទី ២ គឺ ១៦.០៦៩ នាក់។ ហើយរដ្ឋតិចសាស់,រដ្ឋកាលីហ្វ័រញ៉ានិងរដ្ឋផ្លរីដាបានរាយការណ៍មានករណីស្លាប់ជាង ១៣.០០០ នាក់ក្នុងរដ្ឋនិមួយៗ។