ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម អញ្ជើញជាអធិបតីសន្និសីទអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញជាអធិបតីសន្និសីទអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលរដ្ឋធម្មនុញ្ញនេះ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។