ក្រសួងបរិស្ថាន​សម្ពោធ​ជា​ផ្លូវការ​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់​តាមរយៈ​ការទំនាក់ទំនង​ផ្លាស់ប្តូរ ឥរិយាបថ​សង្គម​

AKP ភ្នំពេញ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០– ក្រសួងបរិស្ថាន​បាន​សម្ពោធ​ជា​ផ្លូវការ យុទ្ធនា ការការពារ​ព្រៃ​ឡង់ តាមរយៈ​ការទំនាក់ទំនង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម ក្រោម​អធិបតី ភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខា ធិ​ការ​ក្រសួង​បរិ ស្ថាន​ដោយមាន​ការចូលរួម​ពី​ថ្នាក់ ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ។

លោកស្រី វី​ណា រេ​ដ​ឌី នាយក​បេសកកម្ម ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិរ បស់​សហរដ្ឋអាមេរិក (USAID) ប្រចាំ​កម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​ជាង​មួយ​ទសវត្ស នេះ​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​របស់​សហរ​ដ្ឋ​អា​មេ​រិច​កម្មវិធី​អភិរក្ស​បរិស្ថាន (USAID) បានធ្វើ​ការគាំទ្រ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។

​នៅពេល​បច្ចុប្បន្ននេះ កម្មវិធី​របស់​យើង​ផ្តោតលើ​តំបន់​ជីវចម្រុះ​សំខាន់ៗ​ចំនួន​ពីរ​គឺ​តំប ន់​ព្រៃ​ឡង់ និង​តំបន់​វាលទំនាប​ភាគ​ខាងកើត ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​បាន​ចូល រួម​ជា​ចំណែក​ក្នុងការ​ការពារ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​សំខាន់ៗ នៅក្នុង​តំបន់​ភូមិសាស្ត្រ ទាំងនោះ​។ គម្រោង​នេះ​មាន​គោលបំណង លើកកម្ពស់​ការការពា​រ​បរិស្ថាន ការប្រើប្រាស់​ធន ធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព និង​ការចូលរួម​យ៉ាងសកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី ការពារ​ធនធាន​រប​ស់​ខ្លួន ។​

​ក្នុងឱកាស​នោះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍​សំដែង​ការកោតសរសើរ និង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​USAID​ប្រចាំ​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចំពោះ​ការ ប្តេជ្ញាចិត្ត​ខ្ពស់ និង​សកម្មភាព​លើកកម្ពស់​កិច្ចការពារ​ព្រៃឈើ ការអភិរក្ស​ជីវៈ ចម្រុះ​និង​ការ គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ។​
​ឯកឧត្តម​បន្ថែមថា កម្មវិធី​នេះ​គឺ​បាន​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល លើ​ការគ្រប់គ្រង​ព្រៃឈើ និង​ជីវៈចម្រុះ របស់​យើង​ប្រកបដោយ​ចីរភាព ដូចដែល​បានចែង​នៅ ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ស្តីពី​ការការពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធានធម្មជាតិ យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ ២០១៩-២០២៣ ។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បន្ថែមទៀតថា ក្រសួងបរិស្ថាន​បានដាក់​ចេញ​នូវ​ចក្ខុវិស័យ ពីរ​គឺ​៖ (១) ធានា​ឱ្យបាន​នូវ​គុណភាព​និង​និរន្តរភាព​បរិស្ថាន និង (២) ការពារ​ធនធានធម្មជាតិ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ ក្រសួងបរិស្ថាន បាន​ដាក់ចេញ​បេសកកម្ម រួមមាន​៖ (១) ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​បរិស្ថាន (២) ការ ការពារ​ធន ធាន ធម្មជាតិ និង ការអភិរក្ស​ជីវៈចម្រុះ​ប្រកបដោយ​ចីរភាព និង​(៣) ការលើកកម្ពស់​ការ​រ​ស់​នៅ ប្រ កប​ដោយ​និរន្តរភាព​។​

​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​យុទ្ធសាស្ត្រ​ចតុ​កោ ណ​ដំ ណា ក់ កា ល​ទី​៤ នៃ​នីតិកាល​ទី​៦ របស់​រដ្ឋសភា រាជរដ្ឋាភិបាល​បានធ្វើការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ លើ​ការ គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ លើសពីនេះ រាជរដ្ឋាភិបាល នៅតែ​បន្ត​គាំទ្រ និង​បញ្ចូល​ការងារ​បរិស្ថាន​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ស​ម្រា ប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​រួមមាន​៖ ការគ្រប់គ្រង​សំណល់​នៅតាម​តំបន់​ទីប្រជុំជន ការគ្រប់គ្រង​ធនធានធម្មជាតិ ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គុណភាព​ខ្យល់ និង ការ លើកកម្ពស់​ជីវភាព​ស​ហគ​មន៍ ។​

​ឯកឧត្តម សៅ សុភាព បញ្ជាក់ថា យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ តាមរយៈ​ការ​ទំ​នា ក់​ទំ ន ង​ផ្លាស់ប្តូរ​ឥរិយាបទ​សង្គម គឺជា​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​សម្រេចបាន នូវ ការផ្លាស់ប្តូរ​ឥរិយាបទ​ដ៏​មាន​អត្ថន័យ និង​ការលើកកម្ពស់​សកម្មភាព​ជា​វិជ្ជមាន​ឆ្ពោះ ទៅរក កិច្ច ការពារ​ព្រៃឈើ និង​ការអភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា ៕
​គង់ សិរី​រ័ត្ន​